យើងខ្ញុំទាំងអស់គ្នា ជាគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិត និងអ្នកសិក្សានៃ សាកលវិទ្យាល័យអង្គរ មានក្ដីរន្ធត់ចិត្តយ៉ាងខ្លាំងដែលបានទទួលដំណឹងថាលោកយាយ អ៊ិន អូន ហៅ យាយ ពៅ ត្រូវជាម្តាយរបស់លោក ផាង មករា ទីប្រឹក្សានៅសាកលវិទ្យាល័យអង្គរ ដែលបានទទួល មរណភាពកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ២៣៖១៥ នាទី ក្នុងជន្មាយុ ៧១ ឆ្នាំដោយជរាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាជាគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិត និងអ្នកសិក្សានៃសាកលវិទ្យាល័យអង្គរ សូមចូលរួមសម្តែងការ សោកស្តាយនិងរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណៈទុក្ខជាមួយនឹងលោក ផាង មករា និងក្រុមគ្រួសារ ទាំងមូលនៃសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកយាយ អ៊ិន អូន ហៅ យាយ ពៅ សូមឱ្យបានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
Conpyright© 2022 Angkor University of Cambodia. All Rights Reserved