សាកលវិទ្យាល័យ អង្គរ

ANGKOR UNIVERSITY

គុណភាព ពុទ្ធិ សីលធម៌

១)  សេចក្ដីជូនដំណឹងស្ដីពីការរៀបចំកម្មវិធីប្រកួតប្រជែង <ទេពកោសល្យខ្ញុំ ២០២២> ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២។

ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ.ម) ជាកម្រិតពង្រីកចំណេះដឹង ចំណេះធ្វើ ជំនាញលេខនព្វន្តព័ត៌មានវិទ្យានិងទំនាក់ទំនង ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ និងចិត្តចលនា។ និស្សិតសិក្សាកម្មវិធីនេះនឹងអាចមានសមត្ថភាពពេញលេញ មានការជឿជាក់ អាចពឹងផ្អែកលើខ្លួនឯងផ្ទាល់ និងមានគំនិតច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហាប្រកប ដោយជោគជ័យស្របតាមស្ថានការណ៍ជាក់ស្តែង និងអាចធ្វើការស្វ័យសិក្សាស្រាវជ្រាវ ជាពិសេស បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។ នៅសាកលវិទ្យាល័យអង្គរ កម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជាប្រភេទនៃការអប់រំកម្រិតឧត្តមសិក្សា ដែលស្ថិតក្នុងកម្រិត ៦ នៃក្របខណ្ឌគុណវុឌ្ឍិជាតិ ហើយត្រូវសិក្សាចំនួន ៣៩ ក្រេឌីត ស្មើនឹង ១៧៥៥ ម៉ោង ឬជាទូទៅត្រូវសិក្សារយៈពេល ៩ខែ ។

 

 

លទ្ធផលនៃការសិក្សារំពឹងទុក

 

លក្ខខណ្ឌចូលរៀន

ក. ចំណេះដឹង (Knowledge)
PLO01៖    យល់ដឹងទូលំទូលាយពីចំណេះដឹង និងមុខវិជ្ជាស្របតាមជំនាញនីមួយៗ
PLO02៖   មានសមត្ថភាពបន្តការសិក្សាលើវិស័យដែលបានជ្រើសរើស
ខ. ជំនាញក្នុងការគិត (Cognitive Skills)
PLO03៖   មានការយល់ដឹងពីគំនិត និងគោលការណ៍ទ្រឹស្តីទូទៅលើមុខវិជ្ជាដែលសិក្សា     
PLO04៖   ចេះវិភាគស្ថានការណ៍ និងបញ្ហាថ្មីៗនៅក្នុងការរស់នៅ
PLO05៖   ចេះដោះស្រាយបញ្ហាដែលទាក់ទងទៅនឹងការរស់នៅក្នុងគ្រួសារ និងសង្គមជាតិ
គ. ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)
PLO06៖   ចេះផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែន    រដ្ឋាភិបាល
PLO07៖   បង្ហាញនូវការទំនួលខុសត្រូវសង្គម និងក្រមសីលធម៌វិជ្ជាជីវៈ
PLO08៖  មានទំនុកចិត្តលើខ្លួនឯង សេចក្តីក្លាហាន គំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត ចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់
PLO09៖  ចេះធ្វើការងារជាក្រុម មានភាពជាអ្នកដឹកនាំ ការប្រាស្រ័យទាក់ទងល្អ អាចដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវឌ្ឍរបស់សេដ្ឋកិច្ច និងសង្គម ការទទួលខុសត្រូវខ្ពស់ និងការយល់ដឹងពី វប្បធម៌បរទេស។
ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង(Communications, Information Technology, and Numerical Skills)
PLO10៖    ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ការសិក្សា ការងារ និងទំនាក់ទំនងក្នុងសង្គម        
PLO11៖    ប្រើប្រាស់ស្ថិតិវិទ្យាជាមូលដ្ឋានដើម្បីវិភាគ និងជំនួយដល់ការសិក្សា
ជំនាញចិត្តចលនា (Psychomotor skills)
PLO12៖    មានសមត្ថភាពធ្វើបទបង្ហាញស្តីពីប្រធានបទនានានៅក្នុងការសិក្សាដល់អ្នកពាក់ព័ន្ធ
បញ្ជាក់៖សូមមើលតារាងឆ្លុះបញ្ចាំងភាពឆ្លើយតបមុខវិជ្ជានីមួយៗទៅនឹងលទ្ធផលសិក្សារំពឹងទុកនៃកម្មវិធីបណ្តុះបណ្តាល (PLOs) (Relationship between courses and program learning outcomes) នៅក្នុងឧបសម្ព័ន្ធ 
 
ដើម្បីចូលសិក្សាថ្នាក់ឆ្នំាសិក្សាមូលដ្ឋាននៅសាកលវិទ្យាល័យអង្គរ បេក្ខជនត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
  • ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ សញ្ញាបត្រមានតម្លៃស្មើស្រប​តាម​គោលនយោបាយក្រសួងអប់រំ យុវជន និងកីឡា
  • ត្រូវមានវិន័យល្អ សីលធម៌ល្អ និងអាកប្បកិរិយាសមរម្យ
  • ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើស ឬ ជ្រើសរើសចូលរៀនស្របតាមមុខជំនាញដែលបានជ្រើសរើស។ វិញ្ញាសា និង​ដំណើរការប្រឡង រៀបចំដោយសាកលវិទ្យាល័យ និង/ឬ ក្រសួង​អប់រំ យុវជន និងកីឡា ឬក្រសួងសុខាភិបាល
  • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូលដែលមានមុខជំនាញមិនស្របគ្នាទៅនឹងកម្មវិធីសិក្សានៃជំនាញដែលបេក្ខជនជ្រើសរើសនឹងត្រូវបានវាយតម្លៃដោយគណៈកម្មការទទួលបន្ទុកដាច់ដោយឡែក។ ក្នុងករណីបេក្ខជនត្រូវបានវាយតម្លៃថា មិនមានលក្ខណៈគ្រប់គ្រាន់ បេក្ខជនត្រូវរៀនកម្មវិធីថ្នាក់បំប៉នសមត្ថភាព(Bridging Course) ចំនួន ៩០ ម៉ោង (ផ្អែកទៅតាមសេចក្តីជូនដំណឹងអំពីកម្មវិធីថ្នាក់បំប៉នសមត្ថភាពដាច់ដោយឡែក) និងប្រឡងបញ្ចប់ដោយជោគជ័យ
  • ភ្ជាប់ជាមួយនូវឯកសារដូចខាងក្រោម៖
    • ពាក្យចូលរៀន ចំនួន ១​ ច្បាប់
    • រូបថត ៤ x ៦ ចំនួន ២ សន្លឹក
    • សញ្ញាបត្រថតចម្លដោយមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច(ការិយាល័យច្រកចេញ ចូលតែមួយស្រុក/ក្រុង) ចំនួ ២ សន្លឹក។ 

Conpyright© 2023 Angkor University of Cambodia. All Rights Reserved