សាកលវិទ្យាល័យ អង្គរ

ANGKOR UNIVERSITY

គុណភាព ពុទ្ធិ សីលធម៌

១)  សេចក្ដីជូនដំណឹងស្ដីពីការរៀបចំកម្មវិធីប្រកួតប្រជែង <ទេពកោសល្យខ្ញុំ ២០២២> ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២។

 

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់/Curriculum 

មុខជំនាញ៖ គ្រប់គ្រងធុរកិច្ច /MBA in Business Management

ប្រភេទនៃការអប់រំ៖ ថ្នាក់ក្រោយឧត្តមសិក្សា/ Type of Education: Post Graduate 

កម្រិត៖ ៧/Level: 7

ចំនួនក្រេឌីត៖ ៦៣ ក្រេឌីត/Credit: 63

១. ការពិពណ៌នា/Description 

            កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងពង្រីកចំណេះដឹង ចំណេះធ្វើ និងជំនាញគ្រប់គ្រង។ និស្សិតសិក្សាកម្មវិធីនេះនឹងក្លាយជាអ្នកគ្រប់គ្រងដែលមានសមត្ថភាពពេញលេញ មានការជឿជាក់ អាចពឹងផ្អែកលើខ្លួនឯងផ្ទាល់ និងមានគំនិតច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហាផ្នែកគ្រប់គ្រងប្រកបដោយជោគជ័យស្របតាមស្ថានការណ៍ជាក់ស្តែង និងអាចធ្វើការសិក្សាស្រាវជ្រាវដោយខ្លួនឯង។

២. ឱកាសការងាររំពឹងទុក

            បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដោយជោគជ័យ និស្សិតនឹងមានឱកាសក្លាយជា៖

  • ម្ចាស់អាជីវកម្ម
  • អ្នកបង្កើតគម្រោងអាជីវកម្ម
  • អ្នកផ្តល់ប្រឹក្សាលើដំណោះស្រាយបញ្ហានានានៅក្នុងអាជីវកម្ម
  • បុគ្គលិក ឬអ្នកគ្រប់គ្រងនៅក្នុងសហគ្រាសអាជីវកម្ម
  • មន្ត្រីរាជការ(តាមរយៈការប្រឡង)
  • អ្នកស្រាវជ្រាវលើវិស័យធុរកិច្ច
  • គ្រូបង្រៀន

៣. លទ្ធផលនៃការសិក្សារំពឹងទុក

ក. ចំណេះដឹង (Knowledge)

PLO01៖     រៀបរាប់ពីរបៀបគ្រប់គ្រងគម្រោង គ្រប់គ្រងប្រតិបត្តិការ គ្រប់គ្រងធនធានមនុស្ស

PLO02៖     យល់ដឹងពីរបៀបនៃការបង្កើត និងគ្រប់គ្រងអាជីវកម្មដោយខ្លួនឯង

PLO03៖     មានសមត្ថភាពរៀបចំ និងគ្រប់គ្រងការស្រាវជ្រាវ

ខ. ជំនាញក្នុងការគិត (Cognitive Skills)

PLO04៖   មានសមត្ថភាពរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការទីផ្សារ            

PLO05៖   ចេះវិភាគថ្លៃដើម និងកម្រិតនៃការប្រកួតប្រជែងក្នុងការសម្រេចចិត្តធ្វើអាជីវកម្ម

PLO06៖   បង្កើតដំណោះស្រាយលើបញ្ហាដែលទាក់ទងទៅនឹងធុរកិច្ច

PLO07៖    វាយតម្លៃផលប៉ះពាល់ដែលកើតឡើងពីលទ្ធផលនៃដំណោះស្រាយផ្នែកធុរកិច្ចនៅក្នុងបរិបទសកលលោក និងសង្គម

PLO08៖   ចេះពន្យល់ពីដំណើរការនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ និងហិរញ្ញវត្ថុសារជីវកម្ម

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ (Interpersonal Skills and Responsibility)

PLO09៖     ចេះផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល

PLO10៖     បង្ហាញនូវការទំនួលខុសត្រូវសង្គម និងក្រមសីលធម៌វិជ្ជាជីវៈ

PLO11៖      បង្ហាញភាពជាអ្នកដឹកនាំក្នុងវិស័យធុរកិច្ច

PL០12៖     ប្រកាន់ខ្ជាប់នូវស្មារតីការធ្វើការងារជាក្រុម

PLO13៖    មានទំនុកចិត្តលើខ្លួនឯង សេចក្តីក្លាហាន គំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត ចេះវិភាគពិចារណា និងវាយតម្លៃប្រកបដោយហេតុផលខ្ពស់

PLO14៖    ចេះធ្វើការងារជាក្រុម មានភាពជាអ្នកដឹកនាំ ការប្រាស្រ័យទាក់ទងល្អ អាចដោះស្រាយរាល់បញ្ហាប្រឈមស្របតាមការវិវឌ្ឍរបស់សេដ្ឋកិច្ច និងសង្គម ការទទួលខុសត្រូវខ្ពស់ និងការយល់ដឹងពីវប្បធម៌បរទេស។

. ជំនាញទំនាក់ទំនង ព័ត៌មានវិទ្យា និងលេខនព្វន្ត (Communication, Information Technology, and Numerical Skills)

PLO15៖      ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រង និងការងារធុរកិច្ច  

PLO16៖      ប្រើប្រាស់ស្ថិតិវិទ្យាជាមូលដ្ឋានដើម្បីវិភាគ និងស្រាវជ្រាវលើគម្រោងនានាក្នុងវិស័យធុរកិច្ច

បញ្ជាក់៖  សូមមើលតារាងឆ្លុះបញ្ចាំងភាពឆ្លើយតបមុខវិជ្ជានីមួយៗទៅនឹងលទ្ធផលសិក្សារំពឹងទុកនៃកម្មវិធីបណ្តុះបណ្តាល (PLOs)

(Relationship between courses and program learning outcomes) នៅក្នុងឧបសម្ព័ន្ធ

៤. លក្ខខណ្ឌចូលរៀន

            ដើម្បីចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ អង្គរ បេក្ខជនត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖

  • សញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល
  • ប្រឡងជ្រើសរើសចូលរៀនស្របតាមគោលការណ៍ប្រឡងតាមការកំណត់របស់សាកលវិទ្យាល័យដាច់ដោយឡែក
  • សញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលដែលមានមុខជំនាញមិនស្របគ្នាទៅនឹងកម្មវិធីសិក្សានៃជំនាញដែលបេក្ខជនជ្រើសរើសនឹងត្រូវបានវាយតម្លៃដោយគណៈកម្មការទទួលបន្ទុកដាច់ដោយឡែក។ ក្នុងករណីបេក្ខជនត្រូវបានវាយតម្លៃថា មិនមានលក្ខណៈគ្រប់គ្រាន់ បេក្ខជនត្រូវរៀនកម្មវិធីថ្នាក់ត្រៀមបរិញ្ញាបត្រជាន់ខ្ពស់(Pre-Master Program) ចំនួន ៦ ក្រេឌីត (ផ្អែកទៅតាមសេចក្តីជូនដំណឹងអំពីកម្មវិធីថ្នាក់ត្រៀមដាច់ដោយឡែក) និង ប្រឡងបញ្ចប់ដោយជោគជ័យ
  • ភ្ជាប់ជាមួយនូវឯកសារដូចខាងក្រោម៖
    • ពាក្យចូលរៀន ចំនួន ១​ ច្បាប់
    • រូបថត ៤ x ៦ ចំនួន ២ សន្លឹក
    • សញ្ញាបត្រថតចម្លងដោយមានការបញ្ជាក់ពីសាមីសាកលវិទ្យាល័យចំនួន ២ សន្លឹក(ករណីសញ្ញាបត្រ ចេញដោយ សាកលវិទ្យាល័យ)
    • ព្រឹត្តិបត្រពិន្ទុ(គ្រប់ឆមាស) ចំនួន ១ សន្លឹក។

គោលការណ៍ស្តីពីការវាយតម្លៃលើពិន្ទុសិក្សាតាមមុខវិជ្ជា/ principles of subject assessment and evaluation

Conpyright© 2023 Angkor University of Cambodia. All Rights Reserved