សាកលវិទ្យាល័យអង្គរ មានគោលការណ៍ និងលក្ខណៈវិនិច្ឆ័យក្នុងការបណ្តុះបណ្តាលនិស្សិត ស្របទៅតាមការណែនាំរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា និង/ឬក្រសួងសុខាភិបាល។ គោលការណ៍ និងលក្ខណៈវិនិច្ឆ័យទាំងនេះ មានជាអាទិ៍ដូចជា ការប្រឡងជ្រើសរើសនិស្សិតចូលរៀន ការវាយតម្លៃការសិក្សា ការប្រឡងបញ្ចប់ការសិក្សា ការការពារសារណា/និក្ខេបទ ការហាត់ការ/ចុះកម្មសិក្សា ការចល័តសិក្សា ការអភិវឌ្ឍសមត្ថភាពនិស្សិតតាមរយៈ កម្មវិធីបណ្តុះបណ្តាលបន្ថែម សិក្ខាសាលា កម្មវិធីសង្គម មនុស្សធម៌ជាដើម។ ក្រៅពីនេះក្នុងបរិបទកូវីដ ១៩ នេះ សាកលវិទ្យាល័យបានបង្កើតគណៈគ្រប់គ្រងការបណ្តុះបណ្តាលពីចម្ងាយ និងតាមប្រព័ន្ធ អេឡិចត្រូនិក និងគោលការណ៍មួយចំនួនសម្រាប់ធានាដល់ការបណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិក ដែលមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈលិខិត លេខ៣៥៩៥ អយក.ឧស ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។
១. ការទទួលស្គាល់ការបណ្តុះបណ្តាលតាមប្រព័ន្ធ អេឡិចត្រូនិក លេខ៣៥៩៥ អយក.ឧស ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០
២. របាយការណ៍វឌ្ឍនភាពនៃការបណ្តុះបណ្តាល
៣. គោលការណ៍សិក្សាពីចម្ងាយនិងតាមប្រព័ន្ធអេឡិចត្រូនិក
៤. គោលការណ៍ប្រឡងតាមប្រព័ន្ធអេឡិចត្រូនិក
៥. ទំ្រង់វាយតម្លៃការសិក្សាពីចម្ងាយនិងតាមប្រព័ន្ធអេឡិចត្រូនិក
Conpyright© 2023 Angkor University of Cambodia. All Rights Reserved