សាកលវិទ្យាល័យ អង្គរ

ANGKOR UNIVERSITY

គុណភាព ពុទ្ធិ សីលធម៌

  • មជ្ឈមណ្ឌល ស្មាតធិច (SMARTECH CENTER)
    មជ្ឈមណ្ឌល ស្មាតធិច គឺជាមជ្ឈមណ្ឌលដែលបណ្ដុះបណ្ដាលជំនាញរយៈពេលខ្លី និងថ្នាក់ជំនាញឯកទេសរយៈពេល១ឆ្នាំ ទៅលើជំនាញ វិទ្យាសាស្ត្រព័ត៌មានវិទ្យា កុំព្យូទ័រក្រាហ្វិច ៣ឌី សំណង់ស៊ីវិល ស្ថាបត្យកម្ម និងដេគ័រ
    អានបន្ត
  • ការសិក្សាពិចម្ងាយនិងតាមប្រព័ន្ធអេឡិចត្រូនិក
    ចាប់ផ្តើមពីថ្ងៃទី ០៤ ឧសភា​ ២០២០ ដល់មានការជូនដំណឹងសារជាថ្មី
    អានបន្ត
  • សញ្ញាបត្រសម្រាប់និស្សិតបរិញ្ញាបត្រជំនាន់ទី 9-10 និ
    ព័ត៌មានលម្អិត
    អានបន្ត
  • អាហារូបករណ៍ 2020-2021
    សម្រាប់ព័ត៌មានលម្អិត
    អានបន្ត
  • សេចក្តីជូនដំណឹង/ Announcement
    ការជ្រើសរើសបុគ្គលិក ចំនួន ៤ ផ្នែក (29-07-2020 រហូតដល់ 29-10-2020)
    អានបន្ត

~សេចក្តីជូនដំណឹង~ ស្ដីពីការសិក្សាពីចម្ថាយនិងតាមប្រព័ន្ធអេឡិចត្រូនិក ចាប់ពីថ្ងៃទី ០៤ ឧសភា ២០២០ រហូតដល់មានការជូនដំណឹងសារជាថ្មីនៅសាកលវិទ្យាល័យអង្គរ/ ~Announcement~ on Distance Learning and E-Learning at Angkor Univesity from May, 04th, 2020, until further notice. Best Regard! ~ដំណឹងជ្រើសរើសបុគ្គលិកសាកលវិទ្យាល័យអង្គរ (អេ.យូ) សូមជ្រើសរើស បុគ្គលិកការិយាល័យសិក្សា បុគ្គលិកការិយាល័យរដ្ឋបាល និងធនធានមនុស្ស បុគ្គលិកការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ បុគ្គលិកការិយាល័យផ្ដល់ព័ត៌មាន ទីផ្សារ និងទំនាក់ទំនងអន្តរជាតិ។ សូមបេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យរាងរាល់ពេលធ្វើការ ។ 

សាកលវិទ្យាល័យអង្គរ(អេ.យូ) ត្រូវបានបង្កើតឡើងដោយអនុក្រិតរាជរដ្ឋាភិបាលកម្ពុជា លេខ ២៣ អនក្រ. បក. ចុះថ្ងៃទី ២៣ កក្តដា ឆ្នាំ ២០០៤ [1]។ អេ.យូគឺជាគ្រឹះស្ថានឧត្តមសិក្សាដែលស្ថិតក្នុងទីក្រុងសៀមរាប (ប្រជាជនប្រហែលជា ២៥ម៉ឺនទៅ ៣៥ ម៉ឺននាក់) ហើយ ទទួលស្គាល់គុណភាពដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល។ អេ.យូជាមជ្ឍមណ្ឌលសិក្សាដ៏ធំមួយ ក្នុងខេត្តដែលមានទីធ្លាទំហំ ១៥ ពាន់ម៉ែត្រការ៉េ ក្នុងនោះរួមមាន អាគារសិក្សា អន្តេវាសិកដ្ឋាន ចំណតយានជំនិះ តារាងបាល់ និងកាហ្វេអេ.យូ។

អេ.យូផ្តល់ឳកាសជាច្រើនសម្រាប់និស្សិតដើម្បីចូលរួមសកម្មភាពជាច្រើនដូចជា៖ សហគមន៍ ការបោះជំរំ សិក្ខាសាលាជាតិ និងអន្តរជាតិ ការសិក្សាថ្នាក់អប់រំរដូវក្តៅនៅសាកលវិទ្យាល័យដៃគូបរទេស(តៃវ៉ាន ថៃ) កម្មវិធីផ្លាស់ប្តូរវប្បធម៌(សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី) កម្មសិក្សាជាតិនិងអន្តរជាតិ (ជប៉ុន)។

អេ.យូបានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចចាប់តាំងពីឆ្នាំ ២០១១ ដោយមានការចូលរួមពីដៃគូបរទេសមកពីជប៉ុន(សាកលវិទ្យាល័យគូម៉ាម៉ូតុ ហ្គាគូអេន) និងមជ្ឍមណ្ឌលស្រាវជ្រាវមីយ៉ានម៉ាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។


Angkor University (AU) was established by Sub-Decree No. 28 ANKr.BK, dated 23 July 2004, of Royal Government of Cambodia [1]. AU is a private higher education institution located in the suburban setting of the large town of Siem Reap (population range of 250,000-350,000 inhabitants), officially accredited and/or recognized by the Ministry of Education, Youth and Sport, and Ministry of Health, Cambodia. AU is a major hub of study center in Siem Reap which area of 15,000m2 consist of study building, dormitory, parking area, sport facilities and AU café.

AU provide a lot of opportunities for student to join in any activities such as: social community engagement, tracking and camping, local and international workshops, summer school with international partners (Thailand and Taiwan), exchange culture program (USA, Japan, South Korea and Indonesia), and local and international internship (Japan).

AU established a Research Center for Economic Development (AURCED) since 2011 by joint university partners in Japan (Kumamoto Gakuen University) and Myanmar Research Center for Economic Development (MARCED).

----------------------------------------------
 

[1] អនុក្រិតស្តីពីការទទួលស្គាល់សាកលវិទ្យាល័យអង្គរ/ Sub-decree on the recognition of the Angkor University

[2] ប្រកាសលេខ១០៤៦ អយក.ប្រក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០៦ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការទទួលស្គាល់ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៅសាកលវិទ្យាល័យអង្គរ

[3] ប្រកាសលេខ ២៦៥៦ អយក.ប្រក ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ របស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការទទួលស្គាល់មុខជំនាញថ្មី នៅសាកលវិទ្យាល័យអង្គរ លើមុខជំនាញគ្រប់គ្រងពាណិជ្ជកម្មបង្រៀនជាភាសាអង់គ្លេសនិងកូរ៉េ និងមុខជំនាញភាសាកូរ៉េ គិ. និងឆ្មប

[4] ប្រកាសលេខ ៣៦២៥ អយកឧស. ចុះថ្ងៃទី១៧ កញ្ញា ២០០៩ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការទទួលស្គាល់មហាវិទ្យាល័យសុខភាពសាធារណៈនៅសាកលវិទ្យាល័យ អង្គរ

[5]ប្រកាសលេខ ១៧៩៨ អយក.ឧស ចុះថ្ងៃទី០៥ កក្កដា ២០០៤ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការទទួលស្គាល់មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិងទេសចរណ៍ មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា មហាវិទ្យាល័យសង្គមសាស្ត្រនិងនីតិសាស្ត្រ មហាវិទ្យាល័យកសិកម្ម និងមុខជំនាញភាសាអង់គ្លេស នៅសាកលវិទ្យាល័យអង្គរ

[6វិញ្ញាបនបត្រទទួលស្គាល់ / Certificate of Incorporation 

[7] បណ្ណប៉ាតង់ និងការចុះបញ្ជីពន្ធដា/ Patent Tax and Tax Registration 

[8] ការទទួលស្គាល់ការផ្តល់សេវាអប់រំ តាមប្រព័ន្ធអេឡិចត្រូនិក/Recognition of an E-Learning at Angkor University

 

Conpyright© 2020 Angkor University of Cambodia. All Rights Reserved