សារលិខិតសាកលវិទ្យាធិការ

សូមស្វាគមន៍មកកាន់សាកលវិទ្យាល័យអង្គរ

ក្នុងនាមក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យអង្គរ ខ្ញុំបាទសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះនិស្សិត មាតាបិតា អតីតនិស្សិត និងដៃគូជាតិ-អន្តរជាតិទាំងអស់។ ចាប់តាំងពីការបង្កើតជាផ្លូវការក្នុងឆ្នាំ២០០៤ នៅខេត្តសៀមរាប សាកលវិទ្យាល័យអង្គរតែងតែប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ការអប់រំឧត្តមសិក្សាប្រកបដោយគុណភាព និងការទទួលស្គាល់ពេញសិទ្ធិ។

ដោយប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល «គុណភាព ចំណេះដឹង និងសីលធម៌» យើងបន្តវិនិយោគលើបន្ទប់ពិសោធន៍ទំនើប កម្មសិក្សាការងារជាក់ស្តែង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបណ្តុះបណ្តាលនិស្សិតឱ្យក្លាយជាអ្នកដឹកនាំប្រកបដោយសមត្ថភាព និងក្រមសីលធម៌សម្រាប់សង្គមជាតិ តំបន់អាស៊ាន និងពិភពលោក។